AMS Economyពានរង្វាន់ចំនួន ២ របស់កម្ពុជាក្លាយជាឧបករណ៍ជំរុញវិស័យទេសចរណ៍ឡើងវិញឲ្យបានមុនគេក្នុងតំបន់
ខណៈដែលបណ្តាប្រទេសមួយចំនួនក្នុងតំបន់នៅបន្តបិទទ្វារប្រទេសនៅឡើយនោះ សម្រាប់តែកម្ពុជាឯនេះវិញបានប្រកាសបើកទ្វារប្រទេសដោយមិនរារែកឡើយព្រមទាំងបានលុបចោលនូវលក្ខខណ្ឌចាំបាច់មួយចំនួនទៀតសម្រាប់អ្នកធ្វើដំណើរពីបរទេសដូចជាមិនមានការធ្វើតេស្ត PCR លុបចោលការធ្វើតេស្តរហ័ស និងសេវាកម្មផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ទៀតផង។

កាន់តែពិសេសសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២ផងនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកម្ពុជាបានទទួលបានពានរង្វាន់ធំៗដល់ទៅ២ដែលជឿជាក់ថានឹងអាចជំរុញលើកទឹកចិត្តអ្នកទេសចរបរទេសកាន់តែច្រើនក្នុងការរៀបចំផែនការធ្វើដំណើរមកកាន់ទឹកដីដ៏អស្ចារ្យមួយនេះ។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានទទួលឱកាសមាសក្នុងការទទួលបានពានរង្វាន់ដំបូងគេជាប្រទេសដែលមានសុវត្ថិភាពទី១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយវេបសាយទីភ្នាក់ងារទេសចរណ៍អន្តរជាតិ WIT-Web In Travel ហើយមិនបាន២ថ្ងៃផងពានរង្វាន់ដ៏ធំមួយទៀតដែលអង្គរវត្តរបស់យើងបានទទួលចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកជាកន្លែងដ៏ល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះនិងព្រះអាទិត្យលិចដែលជាការធ្វើចំណាត់ថ្នាក់ដោយវេបសាយដ៏ល្បីរបស់អង់គ្លេស The Mirror ។
តាមរយៈពានរង្វាន់ដ៏ធំទាំងពីរនេះកម្ពុជាមានជំនឿចិត្តយ៉ាងមុតម៉ាំថាសកម្មភាពទេសចរនឹងអាចចាប់ផ្តើមវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញមុនគេ ហើយថែមទាំងអាចផ្តល់ឱកាសការងារជូនពលរដ្ឋរបស់យើងកាន់តែច្រើនឡើងវិញជាមិនខាន។
គួរឲ្យដឹងដែរថា វេបសាយ Web In Travel គឺជាវេបសាយសម្រាប់ផ្សព្វផ្សាយអំពីបច្ចេកវិទ្យានៃការធ្វើដំណើរ ព្រមទាំងការចែករំលែកយុទ្ធសាស្ត្រនៃការធ្វើដំណើរដ៏ល្បីរបស់អាស៊ីដែលបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៥ ហើយបច្ចុប្បន្នក៏ស្ថិតនៅតែជាក្រុមហ៊ុនមួយក្នុងចង្កោមក្រុមហ៊ុនទេសចរណ៍ដទៃទៀតរបស់ Northstar Travel Group ដ៏ល្បីរបស់អាមេរិកដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩នោះផងដែរ។ ដោយឡែក The Mirror Uk ជាវេបសាយព័ត៌មានដ៏ទូលាយបំផុតរបស់ប្រទេសអង់គ្លេសដោយមានអ្នកតាមដានលើបណ្តាញសង្គមហ្វេសប៊ុកជាង៣លាននាក់ និងនៅលើបណ្តាញសង្គមជាច្រើនទៀតដូចជា Twitter, Pinterest, Instagram និង YouTube ហើយមិនត្រឹមតែនៅអង់គ្លេសនោះទេ វាក៏ជាវេបសាយដែលត្រូវបានទទួលស្គាល់ពាសពេញពិភពលោកផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































