AMS Economyព្រឹត្តិការណ៍សំខាន់ៗចំនួន២របស់សម្ដេចតេជោ ក្នុងខែឧសភានេះ នឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត
ភ្នំពេញ ៖ នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ចំនួន២នៅបរទេសដែលលើកទី១ជាកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងលើកទី២ ជាវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រព្រឹត្តឡើងនៅប្រទេសស្វីស។ តាមរយៈព្រឹត្តិការណ៍ទាំងពីរក្រោមវត្តមានរបស់សម្ដេចតេជោ ត្រូវបានអ្នកជំនាញរំពឹងថានឹងអាចទាក់ទាញវិនិយោគិនបរទេសជាច្រើនទៀតឱ្យចូលមកកាន់កម្ពុជា ។

នៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបជាមួយធុរជនសំខាន់ៗជាច្រើនដោយបានបង្ហាញពីសក្ដានុពលវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់ដែលអមដំណើរសម្ដេចតេជោក៏បានជួបជាមួយនឹងវិនិយោគិន និងតំណាងក្រុមហ៊ុនល្បីៗប្រចាំសហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

ដោយឡែក សម្រាប់ដំណើររបស់សម្ដេចទៅកាន់ប្រទេសស្វីសក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចក៏គ្រោងនឹងជួបជាមួយនឹងវិនិយោគិនអឺរ៉ុបជាច្រើនផងដែរ។ តាមរយៈសកម្មភាពរបស់សម្ដេចតេជោនៅលើឆាកអន្តរជាតិទាំង២នេះ បណ្តាវិនិយោគិនកម្ពុជាមួយចំនួនក៏មានឱកាសក្នុងការទទួលបានវិនិយោគិនបរទេសជាដៃគូផងដែរ។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ការជួបជុំរបស់ប្រមុខដឹកនាំជាន់ខ្ពស់កម្ពុជាជាមួយវិនិយោគិនបរទេសដោយផ្ទាល់នឹងនាំមកនូវការវិនិយោគបន្ថែម ប៉ុន្តែសំណួរសួរថា តើកម្ពុជាបានត្រៀមខ្លួនក្នុងកិច្ចស្វាគមន៍វិនិយោគិនបរទេសទាំងនោះហើយឬនៅ ?
អ្នកស្រីបន្តថា រយៈពេលចុងក្រោយនេះ កម្ពុជាបានរៀបចំនូវគម្រោងមួយចំនួនក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិ មិនថា វិនិយោគិនអាមេរិក អឺរ៉ុប ឬប្រទេសផ្សេងៗនោះទេ ហើយកម្ពុជានៅតែទទួលបានរំហូរទុនវិនិយោគិនជាបន្តបន្ទាប់ ។
លោក វ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investmnent ក៏បានថ្លែងផងដែរថា តាមរយៈដំណើរទស្សនកិច្ច ក៏ដូចជាការចូលរួមព្រឹត្តិការណ៍អន្តរជាតិរបស់សម្ដេចតេជោ នឹងនាំវិនិយោគិន និងរំហូរទុនវិនិយោគពីបរទេសចូលមកកម្ពុជាបន្ថែម ទៀតជាមិនខាន ហើយកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិនមកពីប្រទេសអាមេរិក អឺរ៉ុប និងបណ្ដាប្រទេសជាច្រើនទៀតដែលមានបំណងចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ។ លោករំពឹងថា ឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានរំហូរទុនវិនិយោគពីបរទេសបន្ថែមទៀតក្រោយពេលរដ្ឋាភិបាលបានបើកប្រទេស បើកសេដ្ឋកិច្ច ខណៈអ្នកដំណើរមកពីបរទេសក៏ត្រូវបានលើកលែងការធ្វើចត្តាស័កដែរនោះ ហើយអ្វីដែលកាន់តែទាក់ទាញវិនិយោគិនបរទេស គឺទីផ្សារអចលនទ្រព្យកម្ពុជានៅមានភាពទូលំទូលាយ តម្លៃទាប និងឱកាសវិនិយោគទទួលបានចំណេញខ្ពស់បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនានានៅក្នុងតំបន់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































