AMS Economyក្នុងស្ថានភាពទីផ្សារអចលនទ្រព្យមិនទាន់ច្បាស់លាស់ ជាឱកាសល្អសម្រាប់អ្នកមានទុនទិញទុកសម្រាប់វិនិយោគ
ភ្នំពេញ ៖ នៅក្នុងស្ថានភាពដែលទីផ្សារអចលនទ្រព្យនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ មិនថាចំពោះតែនៅក្នុងប្រទេសកម្ពុជា ឬប្រទេសដទៃនោះទេ វាគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកវិនិយោគដែលមានទុនគ្រប់គ្រាន់ក្នុងការទិញអចលនទ្រព្យទុក ជាពិសេសផ្នែកដីធ្លីសម្រាប់ទុកលក់បន្តយកចំណេញនៅក្នុងពេលអនាគត ។

លោក ឌឹត បណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky បានលើកឡើងថា បើទោះបីជាស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរច្រើន ប៉ុន្តែស្ថានភាពកូវីដ-១៩ ជាលក្ខណៈសកលលោកនៅមិនទាន់បានប្រសើរនៅឡើយ ហើយបន្ថែមពីលើបញ្ហាសេដ្ឋកិច្ចពិភពលោកគឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

លោកបានបន្តថា ក្នុងស្ថានភាពបែបនេះ អ្នកវិនិយោគត្រូវការប្រុងប្រយ័ត្នខ្ពស់ ទាំងអ្នកវិនិយោគរយៈពេលវែង និងរយៈពេលខ្លី ប៉ុន្តែក្នុងស្ថានភាពដដែលនេះ បើសិនជាអ្នកវិនិយោគដែលមានទុនគ្រប់គ្រាន់ក្នុងការទិញដី ទិញអចលនទ្រព្យសម្រាប់វិនិយោគនៅពេលអនាគត គឺជាឱកាសរបស់ពួកគេ ព្រោះក្នុងអំឡុងពេលនេះ អ្នកមានលុយមានឱកាសក្នុងការចរចាទិញអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់ដែលមានសក្ដានុពល។

លោកថា ៖
“អ្នកមានលុយអាចមានឱកាសខ្ពស់ក្នុងការជ្រើសរើសទីតាំងល្អៗ សម្រាប់ទុកផ្ដល់ជូនអ្នកអភិវឌ្ឍន៍ដូចជាលំនៅឋាន ពាណិជ្ជកម្ម និងផ្នែកឧស្សាហកម្មជាដើម។ នៅក្នុងវេលានេះ សម្រាប់អ្នកដែលមានអាជីវកម្មក្នុងដៃរួចហើយ និងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅពេលខាងមុខទៀតក៏ជាឱកាសក្នុងការចាប់យកសម្រាប់ពង្រីកតាមផែនការផងដែរ។ ទីតាំងការិយាល័យ ធនាគារ និងការិយាល័យក្រុមហ៊ុនដទៃទៀតសុទ្ធតែមានតម្រូវការខ្ពស់នៅពេលអនាគត ហើយនៅថ្ងៃខាងមុខនេះ តម្លៃដីសម្រាប់សាងសង់ និងអភិវឌ្ឍអគារទាំងនោះនឹងហក់ឡើងខ្ពស់ជាក់ជាមមិនខាន”
យ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យជាច្រើននាក់សុទ្ធតែបានបង្ហាញពីក្ដីរំពឹងថា នៅពេលមានរំហូរវិនិយោគិនពីបរទេសចូលមកកាន់កម្ពុជា នោះសកម្មភាពទីផ្សារអចលនទ្រព្យកម្ពុជានឹងមានកម្រើកឡើងវិញ ដូច្នេះ ការត្រៀមខ្លួនសម្រាប់ទទួលស្វាគមន៍អ្នកទាំងនោះ មិនរង់ចាំទាល់តែពួកគេមកដល់ទើបស្វះស្វែងរកនោះទេ។ អ្នកវិនិយោគក្នុងស្រុកគួរតែរៀបចំខ្លួនឱ្យរួចរាល់ ដូច្នេះ នៅពេលដែលពួកគេមកដល់ គឺអ្នកវិនិយោគក្នុងស្រុកមានអ្វីៗរួចរាល់ជាស្រេច។ ស្រដៀងគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា នៅចុងឆ្នាំ២០២២នេះ រំពឹងថាវិនិយោគិនបរទេសនឹងចាប់ផ្ដើមចូលមកវិញ ហើយស្វែងរកការវិនិយោគឡើងវិញ ពេលនោះតម្រូវការទីតាំងវិនិយោគលើការអភិវឌ្ឍនឹងកម្រើកឡើងវិញផងដែរ។ លោកបន្តថា សម្រាប់ការហូរចូលនៃវិនិយោគិនបរទេសចូលមកកម្ពុជាវិញ គឺអាស្រ័យលើកត្តាខាងក្រៅ ដូចជាការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការបញ្ចប់ទៅនៃវិបត្តិកូវីដ-១៩ជាសកល ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































