AMS Economyឧកញ៉ា គឹម ហ៊ាង ៖ អ្នកវិនិយោគអចលនទ្រព្យគួរមានចំណេះដឹងអ្វីខ្លះដើម្បីទទួលបានជោគជ័យ
ភ្នំពេញ៖ បច្ចុប្បន្ននេះ ការវិនិយោគលើវិស័យអចលនទ្រព្យនៅតែមានការពេញនិយមបើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកធ្វើឱ្យវិស័យមួយនេះប្រឈមនឹងបញ្ហាក៏ដោយ។ យ៉ាងណាក៏ដោយ ការវិនិយោគពីសំណាក់វិនិយោគិនមួយចំនួននៅក្នុងស្រុកក៏នៅតែទទួលបានជោគជ័យ ខណៈដែលអ្នកខ្លះទៀតក៏បរាជ័យនិងឈានដល់ជំពាក់បំណុលផងដែរ។ តើមុននឹងសម្រេចចិត្តវិនិយោគអចលនទ្រព្យគួរតែមានចំណេះដឹងអ្វីខ្លះ?

លោកឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកវិនិយោគ អភិវឌ្ឍក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន និងប្រាប់ពីចំណេះដឹងដែលគួរតែមានមុននឹងសម្រេចចិត្តវិនិយោគដែលអាចទទួលបានផលនៅក្នុងវិស័យមួយនេះ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
“ចំណេះដឹងមួយសំខាន់ដែលវិនិយោគិនអចលនទ្រព្យគួរតែមាន នោះគឺចំណេះដឹងផ្នែកសេដ្ឋកិច្ច ។ ការមានចំណេះដឹងផ្នែកសេដ្ឋកិច្ចនេះគឺនឹងជួយដល់វិនិយោគិនឱ្យដឹងពីតម្រូវការទីផ្សារ និងការអភិវឌ្ឍឱ្យចំទិសដៅតែម្ដង។ ពាក្យថាចំណេះដឹងផ្នែកសេដ្ឋកិច្ច គឺត្រូវយល់ពីបរិបទ នៃសេដ្ឋកិច្ចប្រទេសយើង សេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាចំណេះដឹងពិភពលោកជាដើម ហើយពេលដែលយើងបានដឹងពីចំណេះដឹងទាំងនេះហើយ វាអាចឱ្យយើងបានត្រៀមខ្លួន និងបានដឹងពីតម្រូវការក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ “
លោកឧកញ៉ាបន្តថា ៖
“ក្រៅពីចំណេះដឹងផ្នែកសេដ្ឋកិច្ច អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវមានចំណេះដឹងមួយទៀតគឺចំណេះដឹងផ្នែកនយោបាយ។ អ្នករកស៊ីក៏ត្រូវតែមានចំណេះដឹងផ្នែកនេះដែរ ហើយបើសិនជាពាណិជ្ជករទាំងឡាយណាមិនយល់ដឹងពីផ្នែកនយោបាយមិនតាមដាននយោបាយក៏វាគ្រោះថ្នាក់។ ប្រទេសជាច្រើនក្នុងពិភពលោកគឺនយោបាយដឹកនាំសេដ្ឋកិច្ច ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសនៅអាស៊ី ។ អ្នករកស៊ីអ្នកជំនួញគឺត្រូវដើរតាមនយោបាយ ថាតើនយោបាយបត់ទៅណា ត្រូវចេះបត់ទៅតាមហ្នឹងដែរ”
លោកឧកញ៉ា គឹម ហ៊ាង បានបន្ថែមថា ក្រៅពីសេដ្ឋកិច្ច និងនយោបាយ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានចំណេះដឹងមួយទៀតដែរគឺកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ។ ឧទាហរណ៍ថា មុននឹងការធ្វើអភិវឌ្ឍន៍គម្រោងអ្វីមួយ ត្រូវសិក្សាពីកត្តាប្រជាសាស្ត្រជាមុនសិនទើបគម្រោងនោះអាចទទួលបានជោគជ័យ ជាពិសេស អ្នកអភិវឌ្ឍន៍ក៏ត្រូវតែចេះមើលពីភូមិសាស្ត្រនៃតំបន់នីមួយៗផងដែរមុននឹងបណ្ដាក់ទុនវិនិយោគលើគម្រោងអ្វីមួយ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































