AMS Economyសាលារៀនសហគមន៍២១ បង្កើតឡើងដើម្បីជួយអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) បានបង្កើតបណ្តាញអប់រំថ្មីបន្ថែមទៀតគឺ “សាលារៀនសហគមន៍២១” ដែលមានបញ្ចូលជំនាញវិជ្ជាជីវៈជាមួយតម្លៃសិក្សាសមរម្យសម្រាប់ជីវភាពប្រជាជនជាយក្រុង និងបណ្តាខេត្ត ដើម្បីរួមចំណែកចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានពន្យល់ថា
“នេះគឺជាបណ្តាញសាលាថ្មីមួយមន្ថែមទៀត ដែលនឹងរៀបចំដំណើរការតាមបណ្តាក្នុងស្រុក ក៏ដូចជាជាយក្រុង ដោយព្យាយាមរៀបចំកម្មវិធីសិក្សាលំនាំដូចបណ្តាញសាលារៀនវេស្ទឡាញន៍ ប៉ុន្តែតម្លៃសិក្សាសមរម្យសម្រាប់ជីវភាពប្រជាជនអាចទទួលយកបាន។ ម៉្យាងទៀត នៅតាមសហគមន៍ស្រុក តំបន់ជាយក្រុងមួយចំនួន ប្រជាជនមិនមានលទ្ធភាពរៀនក្នុងបណ្តាញសាលារៀនវេស្ទឡាញន៍ អញ្ចឹងហើយបានជាយើងមានបេសកកម្មថ្មីមួយ ដោយចង់ឲ្យមានបណ្តាញប្រព័ន្ធអប់រំរបស់យើង ដែលទទួលបានការគាំទ្រនោះ អាចឲ្យប្រជាជនតាមស្រុកទាំងអស់ ក៏ដូចជាតាមតំបន់នៅជាយក្រុង គាត់មានលទ្ធភាពបញ្ចូនកូនៗចូលរៀនបាន”

ចំពោះលក្ខណល្អប្លែកនៃកម្មវិធីសិក្សារបស់សាលារៀនសហគមន៍២១ ខុសពីបណ្តាញសាលារៀនដទៃទៀត ក៏ដូចជាមានបេសកម្មចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ លោកឧកញ៉ាបានបញ្ចាក់ថា
“សម្រាប់រូបខ្ញុំផ្ទាល់និងគណៈនាយកមានទិសដៅមួយច្បាស់លាស់ ដើម្បីកសាងធនធានមនុស្សឲ្យកា្លយជាសហគ្រិនចំណានប្រចាំស្រុក។ សាលារៀនសហគមន៍២១ នឹងដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីឲ្យយុវជនមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាសហគ្រិនឆ្នើម ឬអ្នកជំនាញបច្ចេកទេសណាមួយពិតប្រាកដ សម្រាប់បម្រើកាងារនៅតាមស្ថាប័ននានាក្នុងប្រទេស និងក្រៅប្រទេស ហើយក៏ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍នៅថ្ងៃក្រោយ”
សាលារៀនសហគមន៍២១ មានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រៅពីកម្មវិធីសិក្សាគោលខាងលើ សាលារៀនមានបញ្ចូលកម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ (MoneyTree) ដែលឈានមុខគេនៅអាស៊ីប៉ាស៊ីហ្វិក កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធី STEM កម្មវិធីកុំព្យូទ័រសម្រាប់ថ្នាក់បឋមសិក្សា ការផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្នុង និងក្រៅប្រទេស ការធ្វើទស្សនៈកិច្ចសិក្សា និងបោះជំរុំ ផ្តល់ការវាស់ស្ទង់សមត្ថភាព និងតាមដានការសិក្សាសិស្សជាប្រចាំ ព្រមទាំងមានសិក្ខាសាលាល្អៗសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស។
សាលារៀនសហគមន៍នឹងបើកដំណើរការសាខាថ្មីរបស់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ នៅតំបន់ក្រាំងធ្នង់ និងតំបន់ព្រែកអញ្ចាញ ហើយចាប់ទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងមានផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនទៀតដូចជា ឯកសណ្ឋាន នាឡិកាឆ្លាតវៃ តុសិក្សា និងកង់ សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៨ ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 092 24 31 68 | 071 95 55 837 ។ សូមជាម្រាប់ថាបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ អេឌ្យូខេសិន គ្រុបបានបង្កើតឡើងនៅឆ្នាំ២០០៨ ហើយរហូតដល់ពេលបច្ចុប្បន្ននេះមានសាលារៀនវ៉េស្ទឡាញន៍ ១០សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































