លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល ១ភាគរយ ( G-1%Club ) និងជាសហប្រធាននៃកម្មវិធីពានរង្វាន់ Asia Prestige 50 Under 50 CEO Exellence Award បានមានប្រសាសន៍ថា កម្មវិធី «Asia Prestige 50 Under 50 CEO Exellence Award »គឺកើតចេញពីស្ថាប័នអន្តរជាតិជាអ្នកបង្កើតឡើងដើម្បីស្វែងរកថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មឆ្នើមលើគ្រប់វិស័យជុំវិញអាស៊ីអាគ្នេយ៍ដែលមានអាយុក្រោម ៥០ឆ្នាំ និងមានចំនួន ៥០នាក់។ ស្ថាប័ន Asia Prestige 50 Under 50 CEO Exellence Award ចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ដែលមានការចូលរួមពីប្រទេសផ្សេងៗដូចជា៖ ប្រទេសកូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងស៊ីងហ្គាពួជាដើម។ លុះរហូតដល់ឆ្នាំ២០២៥ នេះ មាន៥ប្រទេសផ្សេងទៀតចូលរួមបន្ថែម ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្មវិធីដ៏ពិសេសមួយនេះ មិនត្រឹមតែអបអរសាទរពីភាពជោគជ័យនៃម្ចាស់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងរួមសហការណ៍ និងការផ្សារភ្ជាប់រវាងបណ្តាសហគ្រិនទាំងអស់គ្នា ដើម្បីកសាងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។ ពានរង្វាន់ដែលបានរៀបចំសម្រាប់ផ្ដល់ជូនម្ចាស់ជ័យលាភីនៅរាត្រីនោះមាន ៥ ប្រភេទ រួមមាន 1. Visionary & Innovation CEO Excellence Award 2. Best Start-Up CEO Excellence Award 3. Great Leadership CEO Excellence Award 4. Great Leadership ROLE Excellence Award និង 5. Outstanding CEO GURU Award ៕
លោក អ៊ិច ណែត | Mr. Ich Nethជីវប្រវត្តិ: បានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាននៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន១៣ឆ្នាំ ។ បច្ចុប្បន្នជាអ្នកយកព័ត៌មានសេដ្ឋកិច្ច និងអចលនទ្រព្យ ឱ្យសារព័ត៌មាន AMS Economy ។