ចាប់ផ្តើមពីចំណុចបើកបរបែបស្ងាត់ៗនៅលើផ្លូវក្នុងទីក្រុងរហូតដល់ការឆ្លងកាត់ផ្លូវជនបទ Shark 6 បានបង្ហាញពីដំណើរការដ៏ល្អឥតខ្ចោះរបស់ខ្លួន។ បច្ចេកវិទ្យា V to L នាំមកនូវបទពិសោធន៍ថ្មីជាមួយថាមពលចល័ត តាមរយៈពិធីសម្ពោធជាផ្លូវការក៏បានបង្ហាញពីបច្ចេកវិទ្យា V to L(Vehicle to Load)របស់ Shark 6 ដែរ។ លក្ខណៈពិសេសនេះអនុញ្ញាតឱ្យរថយន្តផ្តល់ថាមពលដោយឧបករណ៍អគ្គិសនីខាងក្រៅ ពង្រីកអត្ថប្រយោជន៍ប្រើប្រាស់របស់វាកាន់តែធំទូលាយជាងកម្រិតធម្មតា។
HARMONY AUTO គឺជាអ្នកចែកចាយទូទៅតែមួយគត់របស់ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកចែកចាយទូទៅដែលមានការអនុញ្ញាតតែមួយគត់របស់ BYD នៅក្នុងប្រទេសកម្ពុជា Harmony Auto បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្ហាញពីធនធានទីផ្សារដ៏រឹងមាំ និងសមត្ថភាពសេវាកម្មរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងក្រុមហ៊ុន Harmony Automobile និង BYD នឹងធានាបានថាអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាទាំងអស់អាចទទួលបានផលិតផលទំនើបបំផុត និងបទពិសោធន៍សេវាកម្មគុណភាពខ្ពស់បំផុតរបស់ BYD ដែរ។ នៅពេលអនាគត Harmony Auto នឹងបន្តចាប់ដៃគ្នាជាមួយក្រុមហ៊ុន BYD ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជាផង និងជួយសហគមន៍មូលដ្ឋានឱ្យសម្រេចបាននូវគោលដៅនៃការធ្វើដំណើរបែបបៃតងផង៕
លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannaraជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។