AMS Economyប្រព័ន្ធចែករំលែកឥណទានជួយឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ
ភ្នំពេញ ៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទានក្នុងតំបន់អាស៊ី សម្រាប់ប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ខណៈប្រព័ន្ធចែករំលែកឥណទាន គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយដែលអាចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចវិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) បានរៀបចំសន្និសីទថ្នាក់តំបន់ស្ដីអំពីការចែករំលែកព័ត៌មានឥណទាន កាលពីសប្តាហ៍មុន ដោយនាំយកថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់ជាង ១៥០នាក់ មកពីធនាគារកណ្តាល ក្រសួង ក្រុមហ៊ុនឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាច្រើនរូបមកពីជាង ២០ ប្រទេស។
សន្និសីទនេះផ្តល់ជូននូវវេទិកាសាធារណៈ និងឯកជនកម្រិតអាស៊ី ដើម្បីឱ្យស្ថាប័នក្នុងតំបន់ ឈានឆ្ពោះទៅរកប្រព័ន្ធរាយការណ៍ឥណទានឆ្លងព្រំដែន និងការគ្រប់គ្រងហានិភ័យក្នុងយុគសម័យនៃឌីជីថលនីយកម្មយ៉ាងឆាប់រហ័ស។

ក្នុងនាមជាតំណាងធនាគារជាតិនៃកម្ពុជា លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង បានថ្លែងក្នុងសុន្ទរកថាបើកកម្មវិធីថា ប្រព័ន្ធចែករំលែកឥណទានជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយដែលអាចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចវិភាគហានិភ័យ និងជំរុញបរិយាបន្នក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលជំរុញឱ្យទីផ្សារឥណទានដំណើរការកាន់តែមានប្រសិទ្ធភាព និងថ្លៃដើមទាប។
លោកជំទាវបានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មលើប្រកាសស្ដីពីការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសក្នុងឆ្នាំ២០២០សម្រាប់ធុរជនដែលមានអាជីវកម្មនៅបរទេសអាចមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុបរទេស។
ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃនិន្នាការសំខាន់ៗដែលឈានទៅរកការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេស ភាពបើកចំហនៃពាណិជ្ជកម្មអន្តរជាតិ និងវិនិយោគទន ភាពច្នៃប្រឌិតក្នុងប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងបទប្បញ្ញត្តិលើសហិគ្រិនភាព លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានលើកឡើងថា ភូមិសាស្ត្រនយោបាយបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលើការចែករំលែកព័ត៌មានឥណទាន។

លោកជំទាវបណ្ឌិតបានបន្ថែមថា ការចែករំលែកព័ត៌មានឥណទានឆ្លងប្រទេសនឹងអាចសម្រេចបានដោយមានការសហការចូលរួមពិគ្រោះយោបល់ក្នុងន័យស្ថាបនាសម្រាប់និងមានភាពជាក់លាក់ខ្ពស់ទាំងនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស។ ដូចនេះការបង្កើតឡើងឱ្យមានក្រុមប្រឹក្សាពិគ្រោះយោបល់នៃគណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) នឹងដើរតួយ៉ាងសំខាន់សម្រាប់បង្កើតឱ្យមានកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសដទៃក្នុងតំបន់។
នៅក្នុងអំឡុងសន្និសីទ ថ្នាក់ដឹកនាំ និងអ្នកជំនាញបានគូសបញ្ជាក់ថា ការវិវត្តន៍នៃនិន្នាការលើការចែករំលែកទិន្នន័យ និងព័ត៌មានឥណទានឆ្លងប្រទេសគឺជួយជំរុញគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងបរិបទនៃការកើនឡើងលើប្រព័ន្ធធនាគារបើកចំហដែលជាកត្តាជំរុញដ៏សំខាន់ដើម្បីជំនះឧបសគ្គនៃការធ្វើប្រតិបត្តការចែករំលែកព័ត៌មានឥណទាន។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) បានមានប្រសាសន៍ថា នៅពេលដែលឈានជើងចូលទៅក្នុងទសវត្សរ៍ទីពីរនៃរបាយការណ៍ឥណទាននៅក្នុងប្រទេសកម្ពុជា ផែនទីបង្ហាញផ្លូវបានផ្តោតលើការទាញយកទិន្នន័យជំនួស ដើម្បីឱ្យលទ្ធភាពទទួលបានហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម និងអ្នកខ្ចីឥណទានថ្មី ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានឆ្លងព្រំដែនដោយសហការជាមួយក្រុមហ៊ុនឥណទានក្នុងតំបន់។
ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវអន្តរជាតិ ក៏ដូចជាអ្នកចូលរួមក្នុងស្រុក ដែលតំណាងឱ្យនិយតករ ក្រុមហ៊ុនឥណទាន ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុមកពីតំបន់អាស៊ាន និងតំបន់អាស៊ី រួមមាន ៖ ប្រទេសប៊ូតង់ នេប៉ាល់ ប៉ាគីស្ថាន និងកូរ៉េ ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ ពួកគេបានចូលរួមសន្និសីទមួយថ្ងៃកន្លះ និងបន្តដំណើរទេសចរណ៍ទៅកាន់ប្រាសាទអង្គរវត្ត។ សន្និសីទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីវិស័យហិរញ្ញវត្ថុក្នុងស្រុក ដែលមាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់មកពីធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមក្នុងសន្និសីទនេះផងដែរ។ សន្និសីទនេះត្រូវបានគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សមាគមឧស្សាហកម្មព័ត៌មានពាណិជ្ជកម្ម (BIIA) បណ្តាញរាយការណ៍ឥណទានអាស៊ី (ACRN) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) អ្នកជំនាញជាន់ខ្ពស់មកពី គណៈកម្មាធិការអន្តរជាតិនៃរបាយការណ៍ឥណទាន (ICCR) បានបង្ហាញ និងចែករំលែកចំណេះដឹងពីអ្នកជំនាញរបស់ពួកគេលើនិន្នាការនាពេលខាងមុខនៅក្នុងឧស្សាហកម្មប្រព័ន្ធចែករំលែកព័ត៌មានឥណទាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































