AMS Economyស្វែងយល់ពីអត្ថប្រយោជន៍ដ៏លើសលប់ដែលទទួលបានពី Samraam ID
ភ្នំពេញ ៖ Samraam ID (សំរាម អាយ ឌី) គឺជាកម្មវិធីថ្មីមួយដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ និងដាក់ឱ្យដំណើរការជាសាធារណៈក្នុងតំបន់ទីប្រជុំជន ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង (Smart City) ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងទុកដាក់ទៅលើបញ្ហាសំរាម ដោយរាប់បញ្ចូលទាំងការរក្សាទុក ការរក្សាអនាម័យ ការដឹកជញ្ជូន ក៏ដូចជាការបង់វិភាគទានទៅលើថ្លៃសេវាប្រចាំខែដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋផងដែរ។

លោក ជុំ បូរី អ្នកជំនាញបច្ចេកវិទ្យានៃទីក្រុងវៃឆ្លាត បានមានប្រសាសន៍ថា Samraam ID (សំរាម អាយ ឌី) អាចនិយាយបានថាជាបច្ចេកវិទ្យាថ្មីសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែសម្រាប់បណ្តាប្រទេសដែលមានការអភិវឌ្ឍ និងជឿនលឿននៅលើពិភពលោកគឺមានប្រើប្រាស់រួចទៅហើយ ប៉ុន្តែអ្វីដែលជាភាពល្អប្រសើរបោះត្រង់ថា អ្នកជំនាញបានសិក្សាបន្ថែម និងបញ្ចូលបច្ចេកវិទ្យាថ្មីបែបទំនើបចុងក្រោយបន្ថែម ដែលអាចនិយាយបានថា ជាកម្មវិធីថ្មីនាសម័យទំនើប។

អ្នកជំនាញរូបនេះបានពន្យល់ថា ៖
“ខ្ញុំជឿថា ប្រជាជនទូទៅភាគច្រើននៅមិនទាន់បានស្គាល់ថា អ្វីទៅជាកម្មវិធី Samraam ID នោះទេ ។ តាមការពិតទៅ Samraam ID នឹងដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម និងបរិស្ថានស្អាត ហើយក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយភ្ជាប់ជាមួយទូរស័ព្ទដៃស្មាតហ្វូនតែប៉ុណ្ណោះ”
លោកបានលើកឡើងថា នៅពេលដែលកម្មវិធី Samraam ID ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងតំបន់ទីប្រជុំជនណាមួយ ជាពិសេសក្នុងទីក្រុងតែម្ដង គ្រប់ទីតាំងលំនៅដ្ឋាន ក៏ដូចជាកន្លែងធ្វើអាជីវកម្មផ្សេងៗនឹងទទួលបាន ID ជាអ្នកប្រើប្រាស់វេសាកម្ម។ ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ឬជាម្ចាស់ទីតាំងអាជីវកម្មផ្សេងៗនឹងបានដឹងពីពេលវេលា និងទីតាំងជាក់ច្បាស់នៃប្រតិបត្តិការរបស់ភ្នាក់ងារប្រមូលសំរាម។

នៅពេលដែលសំរាមមិនត្រូវបានប្រមូលដោយបុគ្គលិកដែលជាភ្នាក់ងារផ្នែកប្រមូលសំរាមនោះទេ ម្ចាស់ទីតាំងអាចរាយការណ៍បានតាមរយៈ ID របស់ខ្លួនទៅកាន់រដ្ឋបាលក្រុង ដើម្បីឱ្យមានការអន្តរាគមន៍តែម្ដង។ ដោយឡែក សម្រាប់មធ្យោបាយក្នុងការបង់ប្រាក់ ឬវិភាគទានប្រចាំខែ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវាអាចធ្វើការទូទាត់តាមរយៈវិក្កយបត្រឌីជីថលដោយប្រើស្មាតហ្វូន ឬអាចបង់តាមរយៈភ្នាក់ផ្ទេរប្រាក់ណាមួយដែលជាដៃគូសហការ ដូចជា ភ្នាក់វីង ជាដើម។
លោក ជុំ បូរី បានបញ្ជាក់ផងដែរថា តាមរយៈកម្មវិធីឆ្លាតវៃនៃការប្រមូលសំរាម (Samraam ID) នេះ អាជ្ញាធរ ក៏ដូចជារដ្ឋបាលតំបន់ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងទៅលើចំណូលប្រចាំខែដែលបានមកពីការបង់ជាប្រចាំរបស់អ្នកប្រើសេវា។

ជាមួយនឹងការបញ្ជាក់ពីអត្ថបទប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការទុកដាក់សំរាមប្រកបដោយភាពឆ្លាតវៃនេះ លោក ជុំ បូរី បានសង្កត់ធ្ងន់ផងដែរ ការចូលរួមប្រើប្រាស់កម្មវិធីនេះ ក្រៅពីរក្សាបាននូវអនាម័យទីកន្លែងប្រកបអាជីវកម្ម ក៏ដូចជាទីកន្លែងស្នាក់នៅ ថែមទាំងបានចូលរួមក្នុងការថែរក្សាសោភ័ណភាពក្រុង/តំបន់ ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គម ជាពិសេសទទួលបានផាសុភាពល្អរស់នៅក្នុងបរិស្ថានស្អាតផងដែរ។
សូមចូលរួមថែរក្សាបរិស្ថានស្អាតទាំងអស់គ្នា ដើម្បីទទួលបាននូវសុវត្ថិភាព ផាសុកភាព និងក្លាយជាពលរដ្ឋល្អទាំងអស់គ្នា !!!
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































