AMS Economyគ្រំចំពុះទា នៅតែជាសក្តានុពលនៃនិរន្តរភាពធនធានធម្មជាតិ រវាងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្ស
ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុងខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំពុះទាជាបណ្តើរៗហើយ ដើម្បីចែកចាយលក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។
លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបបានប្រាប់ឱ្យដឹងថា នៅសហគមន៍របស់លោកអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ២ ៥០០ ដល់ជាង ៣ ២០០ តោន ក្នុង ១ រដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាចាប់ពីខែវិច្ឆិកា រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ។

លោកបានបញ្ជាក់ថា ៖
“នៅក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង ក្រៅពីមុខរបរនេសាទសមុទ្រ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ គ្រំចំពុះទា ចាប់ផ្តើមពងកូនរយៈពេល៣ខែ គឺចាប់ពីខែ១០ ដល់ខែ១២ ដូច្នេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ ក្រោយដាក់បង្គោលបាន៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែ ដែលពួកគាត់បានដាក់តាមទីតាំងរៀងៗខ្លួន ហើយគ្រំនេះមិនអាចផ្លាស់ទីពីបង្គោលមួយទៅកាន់បង្គោលមួយទៀតបាននោះទេ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ដែលប្រកបអាជីពចិញ្ចឹមគ្រំប្រភេទនេះ”
នេះបើតាមលោក វង្ស ដារ៉ាបញ្ជាក់។

សម្រាប់ការប្រមូលផលគ្រំចំពុះទានេះវិញ ត្រូវបានលោក វង្ស ដារ៉ា បានបន្ថែមថា ក្រោយញាស់បានរយៈពេល៦ខែ ប្រជាសហគមន៍អាចប្រមូលគ្រំនេះបាន ដែលប្រជាពលរដ្ឋនៅទីនេះហៅថា «គ្រំក្រមុំ» ក៏ប៉ុន្តែ ទំហំរបស់គ្រំនេះនៅតូច ហើយបើគ្រំធំល្អ គឺមានរយៈពេល១២ខែ នៃការចិញ្ចឹម។
ប្រជានេសាទក្នុងសហគមន៍ ដែលចិញ្ចឹមគ្រំចំពុះទា ត្រូវបានក្រសួងបរិស្ថានបានលើកទឹកចិត្ត ពិសេសសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបឱ្យបង្កើនការចិញ្ចឹមគ្រំចំពុះទានេះ ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ កាន់តែល្អប្រសើរឡើង។

គួររំលឹកថានៅខេត្តកោះកុង មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍ ខ្សែច្រវាក់តម្លៃគ្រំចំពុះទាផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថានកាលពីពេលកន្លងទៅធ្លាប់បានមានប្រសាសន៍ថា
“គ្រំចំពុះទា ជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូបនៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូ ដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ”

គ្រំចំពុះទា មានភាពល្បីល្បាញនៅបរទេសដោយសារវាមានរសជាតិឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់កម្ពុជាវិញប្រជាពលរដ្ឋហាក់មិនសូវស្គាល់គ្រំប្រភេទនេះច្រើនប៉ុន្មាននោះទេ។ ជាមួយគ្នា គ្រំចំពុះទា គេអាចកែច្នៃជាមុខអាហារច្រើនប្រភេទតាមតម្រូវការ ជាពិសេសមុខម្ហូបសំខាន់ៗ នៅតាមភោជនីយដ្ឋានធំៗ ហើយបើនៅតាមសណ្ឋាគារវិញគឺមានរហូតដល់លំដាប់ផ្កាយ៥ទៀតផង។ ដូច្នេះការគាំទ្រម្ហូបច្នៃពីគ្រំចំពុះទា គឺគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។
គ្រំចំពុះទា ត្រូវបានចាត់ទុកថាជាប្រភេទអាហារសមុទ្រក្នុងចំណោម៥មុខដែលមានគុណប្រយោជន៍ចំពោះសុខភាព និងជាអាហារសមុទ្រសំណព្វចិត្តរបស់មនុស្សជាច្រើននាក់ ដោយសារវាមានកាឡូរីទាប និងសម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗ ដូចជា ដែក និងស័ង្កសី និងមានរឿងសំខាន់មួយទៀតដែលមនុស្សភាគច្រើនមិនសូវដឹងគឺ គ្រុំចំពុះទាមានផ្ទុកទៅដោយសារធាតុអូមេហ្គា៣(Omega3)ដែលមានបរិមាណស្មើនឹងត្រីសមុទ្រផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































