AMS Economyអ្នកជំនាញនិយាយពីសក្ដានុពល និងកំណើនប្រជាសាស្ត្រនៅក្នុងខណ្ឌសែនសុខ នាពេលបច្ចុប្បន្ន
ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា ខណ្ឌសែនសុខ ដែលជាប់ចំណាត់ថ្នាក់ជាខណ្ឌទទួលបានគម្រោងអភិវឌ្ឍន៍ធំៗមានតម្លៃសរុបរាប់ពាន់លានដុល្លារ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងបុរីមិនតិចជាង៤០គម្រោងនោះ កំពុងបន្តភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងគម្រោងអភិវឌ្ឍន៍របស់ស្ថាប័នរដ្ឋបន្ថែមពីលើវិស័យឯកជន។

ពាក់ព័ន្ធទៅនឹងកំណើននៃគម្រោងអភិវឌ្ឍន៍ ក៏ដូចជាប្រជាប្រិយភាពរបស់ខណ្ឌសែនសុខ ដែលអាចអូសទាញមនុស្សឲ្យចូលទៅរស់នៅកាន់តែច្រើន អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Group បានលើកឡើងថា ភាពទាក់ទាញទាំងអស់នេះកើតឡើងដោយសារតែខណ្ឌសែនសុខស្ថិតនៅជិតកណ្តាលរាជធានីភ្នំពេញ ប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្ម ទីប្រជុំជន ជាបណ្តុំទីអាជីវកម្មចម្រុះកម្រិតមធ្យម និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធល្អ មានផ្លូវខ្វាត់ខ្វែង វិសាលភាពធំទូលាយ ដែលបានផ្ដល់ភាពងាយស្រួល និងអនុគ្រោះដល់បណ្តាវិនិយោគិនចូលមកអនុវត្តលើគម្រោងអភិវឌ្ឍន៍ធំៗបានយ៉ាងប្រសើរ។

លោកបានបន្តថា អ្វីដែលជាចំណុចទាក់ទាញរបស់ខណ្ឌមួយនេះគឺមានក្រុមហ៊ុនជាតិ និងអន្តរជាតិធំៗចូលទៅវិនិយោគជាបន្តបន្ទាប់ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ ដោយក្នុងនោះរួមមានដូចជា ផ្សារទំនើប AEON, ផ្សារទំនើប Globle House, ផ្សារទំនើប Makro ផ្សារទំនើបជីបម៉ុង, ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ និងផ្សារទំនើបសហគមន៍ Green Mall ជាដើម ។ នៅទីនេះ ក៏មានស្ថាប័នរដ្ឋ សាលារៀនរដ្ឋ និងឯកជន មានមន្ទីរពេទ្យ គ្លីនិកឯកជន ជាពិសេសមានបុរីលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់លំដាប់អភិជនជាច្រើនគម្រោង ដែលរហូតមកដល់ពេលនេះមានគម្រោងបុរីមិនតិចជាង៤០គម្រោងនោះទេ ហើយនៅថ្ងៃអនាគត ខណ្ឌសែនសុខដែលបានប្រែក្លាយពីតំបន់ជាយក្រុងមកជាទីបណ្តុំនៃលំនៅដ្ឋាននោះ នឹងអភិវឌ្ឍរីកចម្រើនទៅជាមណ្ឌលពាណិជ្ជកម្មបែបទំនើបស្រដៀងគ្នាទៅនឹងខណ្ឌទួលគោក និងខណ្ឌបឹងកេងកងយ៉ាងដូច្នោះដែរ។

យ៉ាងណាក៏ដោយ បើមើលពីតម្រូវការរបស់ប្រជាជនវិញឃើញថា តំបន់ដ៏មានសក្តានុពលនេះ នៅមានចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធនឹងផ្សាររៀបរយ ដើម្បីឆ្លើយតបឱ្យចំគោលដៅរបស់ប្រជាជននៅក្នុងតំបន់។ ជាក់ស្តែង អ្នកជំនាញខាងលើបានបញ្ជាក់ថា វត្តមានផ្សារទំនើបធំៗក្នុងតំបន់គឺជារឿងល្អ តែបើមើលពីតម្រូវការជាក់ស្តែង និងឥរិយាបទរបស់ប្រជាជនឃើញថា ភាគច្រើនសម្រាប់អ្នកដែលទៅផ្សារទំនើបគ្រាន់តែដើម្បីកម្សាន្ត ឬក្នុងគោលដៅជួបជុំក្រុមគ្រួសារលម្ហែតែប៉ុណ្ណោះ តែមិនមែនទៅទិញទំនិញសម្រាប់ផ្គត់ផ្គង់ឱ្យតម្រូវការប្រចាំថ្ងៃនោះទេ។ ហេតុនេះ តំបន់នេះនៅត្រូវការវត្តមានផ្សាររៀបរយជាចាំបាច់សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នកដែលរស់នៅក្នុងតំបន់។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានលើកឡើងថា ដោយមើលឃើញពីចរន្តនៃការអភិវឌ្ឍ និងតម្រូវការជាក់ស្តែងទាំងអស់នេះហើយ ទើបក្រុមអ្នកវិនិយោគមួយក្រុមបានសម្រេចបង្កើតជាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខឡើងនៅចំកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបណ្តាផ្សារទំនើប ដោយមានបុរី និងបណ្តុំលំនៅដ្ឋានជាច្រើនម៉ឺនខ្នងនៅហ៊ុមព័ទ្ធជុំវិញ។

លោកបានបញ្ជាក់ថា វត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ គឺជាផ្សារដែលបំពេញនូវតម្រូវការប្រចាំថ្ងៃជាក់ស្ដែងរបស់អ្នកដែលរស់នៅក្នុងសហគមន៍។ សម្រាប់អ្នកដែលមានតម្រូវការគឺតម្រង់ទៅកាន់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ខណៈដែលបណ្តាផ្សារទំនើបមួយចំនួនមានមនុស្សចូលច្រើន ប៉ុន្តែមានអ្នកខ្លះទៅជាលក្ខណៈកម្សាន្ត ដែលមិនមានតម្រូវការទិញទំនិញនោះទេ។ យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងក្លាយជាទីតាំងដ៏សកម្មក្នុងការបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សរាប់ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ក៏ដូចជាអ្នកនៅតំបន់ក្បែរខាងផងដែរ។ នៅទីនេះមានទាំងការលក់រាយ និងបោះដុំ ជាពិសេស តាមបណ្តាផ្សារផ្សេងៗទៀតនៅក្នុងតំបន់ក៏អាចទទួលយកនូវការផ្គត់ផ្គង់ទំនិញពីផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខទៅលក់បន្តយកចំណេញបានយ៉ាងងាយស្រួល។

លោក សោម កែវម៉ាលីដា បានបញ្ជាក់ឲ្យដឹងថែមទៀតថា សម្រាប់វត្តមានថ្មីនៃគម្រោងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលមានទីតាំងស្ថិតកណ្តាលនៃខណ្ឌមួយនេះ បានចូលរួមផ្តល់នូវភាពងាយស្រួលកាន់ខ្លាំងដល់អ្នកដែលរស់នៅក្នុងខណ្ឌ ក៏ដូចជាអ្នកដែលធ្វើដំណើរឆ្លងកាត់ ដោយសារតែផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខមានផ្គត់ផ្គង់ទំនិញ និងផលិតផលចំរុះយ៉ាងសម្បូរបែប ក៏ដូចជាបន្លែ ត្រីសាច់ សម្រាប់ជាម្ហូបអាហារប្រចាំថ្ងៃប្រកបដោយអនាម័យខ្ពស់ មានសណ្ដាប់ធ្នាប់ល្អ ទាំងការរៀបចំស្តង់លក់ និងការដាក់តាំងទំនិញនានាផងដែរ។ អ្វីដែលសំខាន់បំផុតនោះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនេះ បានផ្តោតទៅលើការផ្តល់សេវាជួសជុល និងលក់គ្រឿងអេឡិចត្រូនិក ជាពិសេសប្រភេទទូរស័ព្ទទំនើបគ្រប់ប្រភេទដែលជាឧបករណ៍ប្រើប្រាស់ និងទំនាក់ទំនងដ៏ចាំបាច់ប្រចាំថ្ងៃរបស់មនុស្សទូទៅ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































