AMS Economyតោះ! ស្វែងយល់ពីនីតិវិធី និងដំណើរការក្នុងការទទួលបានឥណទាន SMEs ក្នុងវិស័យកសិកម្ម
ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យមួយដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងវិស័យកសិកម្មក៏ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ប៉ុន្តែ SMEs ចំនួននៅតែប្រឈមការខ្វះខាតប្រភពទុនដើម្បីជំរុញ និងពង្រីកអាជីវកម្មរបស់ខ្លួន។

ដូចដែលមនុស្សគ្រប់គ្នាបានដឹងរួចមកហើយថា ប្រភពទុនគឺមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងណាស់សម្រាប់ការបើកអាជីវកម្ម និងការពង្រីកអាជីវកម្ម ជាពិសេសសម្រាប់ SMEs ក្នុងវិស័យកសិកម្ម ខណៈរាជរដ្ឋាភិបាលកម្ពុជាបាន និងជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ SMEs ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ១៩។
ជាដំណោះស្រាយ ប្រភពទុនសម្រាប់ SMEs ក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធនាគារ ARDB) បង្តើតឥណទាន SMEs ក្នុងវិស័យកសិកម្ម ជាមួយអត្រាការប្រាក់ទាបសមរម្យ ដើម្បីជាប្រភពទុនសម្រាប់វិស័យកិសកម្ម។
អតិថិជនដែលអាចទទួលបានឥណទាន SMEs ក្នុងវិស័យកសិកម្ម បានគឺអ្នកដាំដុះ ឬអ្នកផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការទុនសម្រាប់ពង្រីកអាជីវកម្មក្នុងវិស័យ ០៤ ជាចម្បង ៖ ការដាំដុះបន្លែ និងផ្លែឈើ ការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក គោ ជាដើម) ការធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប អន្ទង់ បង្កង ជាដើម) និងការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារ។
ទំហំឥណទាន និងរយៈពេលសម្រាប់ទុនបង្វិល ពី ៥ ០០០ ដល់ ២០០ ០០០ ដុល្លារអាមេរិក មានរយៈពេលរហូតដល់ ២ឆ្នាំ ហើយទុនវិនិយោគ ពី ៥ ០០០ ដល់ ៣០០ ០០០ដុល្លារអាមេរិក មានរយៈពេលរហូតដល់ ៧ឆ្នាំ។ អត្រាការប្រាក់ សម្រាប់ឥណទានសម្រាប់ទុនបង្វិលគឺចន្លោះ ៥% ក្នុង១ឆ្នាំ និងឥណទានសម្រាប់ទុនវិនិយោគគឺក្នុងរង្វង់អត្រា ៥,៥% ក្នុង១ឆ្នាំ។ លក្ខខណ្ឌតម្រូវ គឺត្រូវមានអាជីវកម្មស្រាប់ ត្រូវមានទ្រព្យដាក់ធានាឥណទាន ត្រូវមានលទ្ធភាពសង និងស្ថិតក្នុងអតិថិជនគោលដៅខាងលើ
សម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានចំណងចង់ប្រើប្រាស់ឥណទាន SMEs ក្នុងវិស័យកសិកម្ម គឺស្ថិតក្នុងខ្សែច្រវ៉ាក់ផលិតកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មរួមមាន៖ ការដាំដុះ ឬការផលិត ការកែច្នៃ ការស្ដុកទុក ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម។
អត្រាការប្រាក់ និងទំហំឥណទានសម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល គឺចន្លោះពី ៧ ទៅ ៩% ក្នុង ១ឆ្នាំ សម្រាប់ឥណទានលើសពី ២០ ០០០ ដុល្លារអាមេរិក។ លក្ខខណ្ឌតម្រូវវិញគឺ ត្រូវមានបទពិសោធន៍អាជីវកម្ម ត្រូវមានទ្រព្យដាក់ធានាឥណទាន និងត្រូវមានលទ្ធភាពសង។ រយៈពេលសម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងឥណទានសម្រាប់ទុនបង្វិលមានរហូតដល់ ៣ឆ្នាំ និងឥណទានសម្រាប់ទុនវិនិយោគរហូតដល់ ៧ឆ្នាំ។
ជាមួយគ្នានេះដែរ ជម្រើសក្នុងការសង ការប្រាក់អាចបង់ប្រចាំខែ និងប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន។ អត្ថប្រយោជន៍អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ អាចទទួលបានការអនុគ្រោះក្នុងការបង់ប្រាក់ដើម០១ឆ្នាំដំបូងសម្រាប់ទុនវិនិយោគ និងអាចទទួលបានឥណទានរហូតដល់៧០% នៃទ្រព្យដាក់ធានា។
ឯកសារតម្រូវ មានដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ(ថតចម្លង) ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង) ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម។ ចំពោះនីតិបុគ្គលត្រូវមានឯកសារបន្ថែមដូចជាបណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ថតចម្លង) លក្ខន្តិកៈក្រុមហ៊ុន/អង្គភាពអាជីវកម្ម (ថតចម្លង) កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុន ឬថ្នាក់ដឹកនាំ ស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិឱ្យខ្ចីបរិភោគពីធនាគារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































