AMS Economyកម្ចីខ្នាតតូចមិនទាមទារទ្រព្យបញ្ចាំជួយប្រជាជនឱ្យងាកចេញពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ
សៀមរាប ៖ ដើម្បីជួយប្រជាជនឱ្យងាកចេញពីការប្រើប្រាស់កម្ចីក្រៅផ្លូវការដែលបង្កហានិភ័យខ្ពស់ និងជំរុញឱ្យមានការជាប់បំណុលលើសលប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគិតគូរច្រើនពីបញ្ហាសង្គមច្រើន ដោយផ្តោតលើការអភិវឌ្ឍផលិតផលឥណទានខ្នាតតូច និងមិនទាមទារនូវទ្រព្យតម្កល់ ដើម្បីជួយសម្រួលដល់ប្រជាជនក្នុងការទទួលបានកម្ចីលឿន និងរហ័ស។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រតិបត្តិករក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ផលិតផលឥណទានខ្នាតតូចដែលមិនទាមទារនូវទ្រព្យបញ្ចាំ ឬទ្រព្យតម្កល់ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន វិស័យ SME និង MSME ដើម្បីបង្កតមុខរបរតូចតាច និងឈានដល់ការពង្រីកអាជិវកម្មឱ្យកាន់តែធំថែម។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប កាលពីថ្ងៃទី២៨ ខែតុលាបានថ្លែងប្រាប់ថា បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគិតគូរច្រើនពីបញ្ហាសង្គមច្រើន ដោយផ្តោតលើការអភិវឌ្ឍផលិតផលឥណទានខ្នាតតូច ពិសេសកម្ចីឥណទានក្រោម ៣០០០ដុល្លារ និងមិនទាមទារនូវទ្រព្យតម្កល់នោះទេ តែអតិថិជនត្រូវមានមុខរបរច្បាស់លាស់ និងចំណូលត្រឹមត្រូវ នោះទើបទទួលបានកម្ចី។

លោកបានឱ្យដឹងទៀតថា កម្ចីខ្នាតតូចដែលមិនទាមទារទ្រព្យតម្កល់ប្រភេទនេះ ផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាជនក្រីក្រ និង MSMEs ដែលប្រកបរបរតូចតាច ដូចជាតាមផ្ទះ និងដងផ្លូវ ហើយអាជីវកម្មរបស់គាត់មានភាពច្បាស់លាស់ អតិថិជនគាត់ ទទួលបានកម្ចីលឿន រហ័ស មិនភាពស្មុគស្មាញ និងមិនទាមទារទ្រព្យបញ្ចាំ។ នេះគឺជាចំណុចដែលជួយបានច្រើនដល់ប្រជាជនក្រីក្រ។
លោក សុខ វឿន បានបញ្ជាក់ថា ៖
“កម្ចីប្រភេទនេះអាចជួយបានច្រើនដល់ប្រជាជនឱ្យងាកចេញពីការប្រើប្រាស់កម្ចីក្រៅផ្លូវការមកប្រើប្រាស់កម្ចីផ្លូវការ។ ទន្ទឹមនេះ ទោះបីជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានខិតខំបង្កើតកម្ចីខ្នាតតូចដែលមិនទាមទារទ្រព្យបញ្ចាំ (Unsecured Loan) សម្រាប់ប្រជាជនយ៉ាងក៏ដោយ កម្ចីក្រៅផ្លូវការមិនអាចរលាយនោះទេ”
លោកបានថ្លែងបន្តថា យើងអភិវឌ្ឍន៍កម្ចីប្រភេទនេះដើម្បីកាត់បន្ថយការប្រើប្រាស់កម្ចីក្រៅផ្លូវការ។ ទោះយ៉ាងនេះក្តី យើងធ្វើបានប៉ុន្នេះមិនទាន់គ្រប់គ្រានទេ យើងមានកម្មពិធីអប់រំដល់ប្រជាជនកម្ពុជាដើម្បីឱ្យគាត់ស្គាល់ថា កម្ចីក្រៅផ្លូវការមានហានិភភ័យខ្លាំងដែលមានរប្រាក់ខ្ពស់ ថ្លៃសេវាខ្ពស់ និងគ្មានគោលការការពារអតិថិជន ហើយក្នុងនោះផងដែរ ក៏យើងបញ្ជ្រាបដល់អ្នករកចងការប្រាក់ថា បើគាត់បន្តរកចងការប្រាក់ទៀត វាមានហានិភ័យសម្រាប់គាត់ ព្រោះវាមិនស្របនឹងច្បាប់បញ្ញាត្តិដែលមានចែង ហើយថ្មីៗនេះ ក៏មានកិច្ចពិភាក្សារវាងអន្តរក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចអំពីការចាត់វិធានការលើអ្នករកស៊ីចងការប្រាក់ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្តើមលុបបំបាត់នូវសកម្មភាពទាំងអស់នេះបណ្តើរៗ។
យោងយាមប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ចំនួនអតិថិជនដែលប្រើប្រាស់ឥណទានដែលមិនទាមទារទ្រព្យបញ្ចាំនេះមាន ៤០% តែបើនិយាយពីផលប័ត្រឥណទានប្រភេទនេះមានត្រឹមតែ ១០% ប៉ុណ្ណោះ។
លោក លី ប៊ុនរិទ្ធ នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានឱ្យដឹងថា កម្ចីដែលមិនទាមទារទ្រព្យតម្កល់ មានគុណប្រយោជន៍ច្រើនជាងគុណវិបត្តិ ខណៈគ្រឹះស្ថានរបស់លោកផ្តល់កម្ចីដែលមិនទាមទារទ្រព្យបញ្ចាំនេះទៅដល់អតិថិជន ទាំងក្នុងទំហំតូច និងធំផងដែរ។
លោកបានថ្លែងបន្តថា គ្រឹះស្ថានរបស់លោកបានសហការជាមួយ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CGCC) ដែលអាចជួយឱ្យការផ្តល់ឥណទានដោយមិនទាមទារទ្រព្យបញ្ចាំកាន់តែធំជាងមុនបាន ដោយសារមានការធានាពី CGCC។ តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ SMEs ដែលមានបំណងប្រើប្រាស់កម្ចីដែលមិនទាមទារទ្រព្យបញ្ចាំ ត្រូវបញ្ចុះបញ្ជីទៅជាប្រភេទអាជីវកម្ម SME ដើម្បីឆ្លើយតបនឹងការអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ និងមានផែនការអាជីវកម្ម ចំណាយចំណូលត្រឹមត្រូវទៀតនោះ ពួកគាត់ទទួលបានកម្ចីប្រភេទនេះកាន់តែងាយស្រួល។
លោកបានថ្លែងថា ៖
“ខ្ញុំគិតថា កម្ចីខ្នាតតូចដែលមិនទាមទារទ្រព្យតម្កល់មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់វិស័យ SME ក៏ដោយជា MSMEs ជាដើម។ SME ដែលមានសក្តានុពលក្នុងការពង្រីកអាជីវកម្ម អាចប្រើប្រាស់កម្ចីប្រភេទនេះ ដោយមិនចាំបាច់យកទ្រព្យបញ្ចាំជាកត្តាកំណត់នោះទេ”
ទាក់ទងនឹងហានិភ័យសម្រាប់ប្រកម្ចីនេះវិញ លោក លី ប៊ុនរិទ្ធ បានលើកឡើងថា ការផ្តល់កម្ចីប្រភេទនេះអាចនឹងមានហានិភ័យតិចតូច ដោយសារមុននឹងផ្តល់កម្ចីប្រភេទនេះ គ្រឹះស្ថានតែងតែងត្រួតពិនិត្យយ៉ាងល្អិតល្អន់លើស្ថានភាពអាជីវកម្ម ផែនការអាជីវកម្ម និងលំហូរសាច់របស់អតិថិជន។
ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកើនឡើងដល់ជាង ១០ ពាន់លានដុល្លារអាមេរិក ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ដើម្បីបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួន។ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,៤% ដល់ ៤០,៨ ទ្រីលានរៀល (១០,១ ពាន់លានដុល្លារដុល្លារអាមេរិក) ដែលក្នុងនោះ ឥណទានអតិថិជនបានកើនឡើង ២៩,៩% ដល់ ៣៥,៩ ទ្រីលានរៀល (៨,៨ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៩ លានគណនី។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all

























