AMS Economyផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក្លាយជាទីតាំងល្អបំផុតសម្រាប់សហគ្រិនចង់ពង្រីកសាខាអាជីវកម្មរបស់ខ្លួន
ពង្រីកសាខាឱ្យបានច្រើន បង្កើនការផ្គត់ផ្គង់ផលិតផល ឬសេវាកម្មឱ្យកាន់តែទូលំទូលាយ ជាក្តីស្រមៃធំមួយក្នុងចំណោមក្តីស្រមៃសំខាន់ៗជាច្រើនរបស់សហគ្រិនគ្រប់រូប។ ក្នុងចំណោមទីតាំងសំខាន់ៗទាំងអស់ក្នុងរាជធានីភ្នំពេញ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់សហគ្រិនទាំងផ្នែកផលិតផល និងសេវាកម្មដើម្បីពង្រីកខ្លួន។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានមានប្រសាសន៍ថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ត្រូវបានវិនិយោគឡើងដោយគិតគូរខ្ពស់ពីចរន្តសេដ្ឋកិច្ច និងទំនួលខុសត្រូវសង្គម។ ហេតុនេះហើយទើប ក្រុមអ្នកវិនិយោគផ្សារបានផ្តល់លក្ខខណ្ឌអំណោយផលល្អៗជាច្រើនដើម្បីជួយទាំងអាជីវករថ្មីដែលចង់សម្រេចក្តីស្រមៃបង្កើតអាជីវកម្ម និងសហគ្រិនចាស់ដែលមានទីផ្សារល្អហើយពង្រីកខ្លួនឱ្យកាន់តែប្រសើរ។ លោកថា ដើម្បីជួយដល់អាជីវករទាំងអស់ឱ្យផ្គត់ផ្គង់ផលិតផលរបស់ខ្លួនទៅកាន់តំបន់ជុំវិញបានកាន់តែប្រសើរ ផ្សារបានអភិវឌ្ឍកម្មវិធីអាជីវកម្មអេឡិចត្រូនិក (E-Commerce App) ដែលអនុញ្ញាតឱ្យអ្នកទិញអាចបញ្ជារទិញទំនិញពីផ្សារតាមរយៈអនឡាញ ហើយថែមទាំងដឹកជញ្ជូនដល់ទីតាំងដោយឥតគិតថ្លៃថែមទៀតផង។ បន្ថែមពីលើនេះ ផ្សារក៏បានរៀបចំគម្រោងផ្សព្វផ្សាយយ៉ាងទូលំទូលាយជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗដើម្បីឱ្យអតិថិជនទាំងអស់បានឃើញពីសក្តានុពលរបស់ផ្សារ និងអាជីវកម្មនានាដែលកំពុងដំណើរក្នុងផ្សារថែមទៀតផង។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា៖
“បន្ថែមពីលើការផ្សព្វផ្សាយ និងរៀបចំប្រព័ន្ធអេឡិចត្រូនិក អ្នកវិនិយោគក៏គិតគូរផងដែរពីការពង្រីកទុនរកស៊ីរបស់អាជីវករ។ ហេតុនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយធនាគារហ្វីលីព ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ ដោយពួកគាត់អាចខ្ចីទុនបង្វិល ឬពង្រីខ្លួនបាន”

បន្ថែមពីលើនេះ អ្នកវិនិយោគខាងលើបានបញ្ជាក់ផងដែរថា លក្ខខណ្ឌអំណោយផលសំខាន់មួយទៀតដែលផ្សារផ្តល់ជូនសម្រាប់អាជីវករ ជាពិសេសផ្នែកម្ហូបអាហារវិញម្តង គឺផ្សារព្យាយាមទទួលអ្នកលក់តាមប្រភេទផ្សេងៗគ្នា និងមិនឱ្យជាន់គ្នានោះទេ។ ការធ្វើបែបនេះ ដើម្បីធានាថាអាជីវករគ្រប់ប្រភេទទាំងអស់អាចលក់បាន និងជួយគ្នាបានកាន់តែប្រសើរ។ កាលណាមុខទំនិញខុសៗគ្នា អ្នកលក់នឹងស្រួលលក់ព្រោះមុខទំនិញរបស់គាត់មានតម្រូវការខ្ពស់សម្រាប់អតិថិជន ទាំងនៅខាងក្រៅផ្សារ និងក្នុងចំណោមអាជីវករដូចគ្នា។ លើសពីនេះទៅទៀត ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ជាទីតាំងបណ្តុំទៅដោយអាជីវកម្មជាច្រើនប្រភេទដែលអាចផ្គត់ផ្គង់គ្រប់តម្រូវការអាជីវកម្មទាំងអស់។ ហេតុនេះ អាជីវករនានាដែលបើកទីតាំងនៅទីនេះ មិនលំបាកស្វែងរកគ្រឿងផ្សំនោះទេ ពួកគាត់អាចទាក់ទងទៅអាជីវករក្នុងផ្សារដូចគ្នាដើម្បីផ្គត់ផ្គង់ឱ្យគាត់បានយ៉ាងងាយ។

អ្នកគ្រប់គ្រងផ្សារខាងលើក៏បានបញ្ជាក់ផងដែរថា ក្រៅពីលក្ខខណ្ឌល្អប្រសើរផ្នែកដំណើរការអាជីវកម្ម ទីតាំងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក៏ជាតំបន់ដែលមានតម្រូវការទីផ្សារខ្ពស់ផងដែរ ដោយសារតែទីតាំងនេះបណ្តុំទៅដោយគម្រោងលំនៅដ្ឋាន រោងចក្រសហគ្រាស អគារពាណិជ្ជកម្ម ក្រុមហ៊ុន ស្ថាប័នរដ្ឋនានា និងអ្នកឆ្លងកាត់ប្រមាណ១លាននាក់ជារៀងរាល់ថ្ងៃ។ សម្រាប់ម្ចាស់អាជីវកម្មដែលមានបំណងបង្កើតអាជីវកម្ម ឬពង្រីកអាជីវកម្មរបស់ខ្លួន ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចជាជម្រើសល្អបំផុតសម្រាប់ការកសាង និងអភិវឌ្ឍអាជីវកម្មឆ្ពោះទៅរកអនាគតដ៏ប្រសើរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































