AMS Economyផ្ទះយើងស្អាត ទីក្រុងយើងស្អាត ត្រូវផ្តើមចេញពីពលរដ្ឋទាំងអស់គ្នា ដើម្បីឈានទៅរកបរិស្ថានទីក្រុងឆ្លាតវៃ
ភ្នំពេញ ៖ ជានិយមន័យនៃពាក្យថា «ទីក្រុងស្អាត» គឺសំដៅដល់ទីក្រុងដែលមានបរិស្ថានល្អ មានអនាម័យ មានសណ្តាប់ធ្នាប់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ដែលផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាជនក្នុងទីក្រុង រួមទាំងភ្ញៀវទេសចរផងដែរ។
អ្នកជំនាញបានលើកឡើងថា មុនពេលទទួលបានបរិស្ថានស្អាត មានសោភ័ណភាពក្នុងនាមជាទីក្រុងស្អាត ត្រូវផ្តើមចេញពីលំនៅដ្ឋានស្អាត ឬផ្ទះស្អាតជាមុនសិន ដែលលេចញពីសកម្មភាព ការយល់ដឹង ជាពិសេសការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋគ្រប់គ្នា។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រសាសន៍ថា សកម្មភាព និងការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញ និងលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់ទីក្រុងរាប់ចាប់គិតពីការចេះបែងចែក និងការទុកដាក់សំរាមប្រកបដោយភាពឆ្លាតវៃឡើងទៅ។ មានន័យថា ប្រជាពលរដ្ឋមានកិច្ចសហការជាមួយអាជ្ញាធរទៅលើការចូលរួមថែរក្សាបរិស្ថាន សម្អាតភូមិឋានដែលពួកគាត់រស់នៅ។ នៅពេលដែលលំនៅដ្ឋានរបស់ពួកគាត់អនាម័យល្អ មានបរិស្ថានល្អ និងមានសោភ័ណភាព នោះឈ្មោះថាជាទីក្រុងស្អាតនឹងកើតមានឡើង។

លោកបានថ្លែងថា ៖
“ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នាដែលតម្រូវឱ្យចូលរួមអនុវត្តកាតព្វកិច្ច ជាពិសេសពលរដ្ឋរស់នៅក្នុងមូលដ្ឋានដែលត្រូវតែមានការយកចិត្តទុកដាក់ទៅលើការវេចខ្ចប់កាកសំណល់រឹង និងរាវ មានការយល់ដឹងពីការបែងចែក និងទុកដាក់សំរាមឱ្យមានរបៀបរៀបរយ រួមជាមួយការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមដងផ្លូវពីសំណាក់អាជ្ញាធរមូលដ្ឋាន សំដៅដល់ភាពស្អាតដោយទេសភាពស្រស់ត្រកាល ស្អាតដោយប្រណីត និងស្អាតដោយបរិស្ថានល្អប្រសើរ”

លោក ហូ វណ្ឌី បានថ្លែងបន្តថា ៖
“ទិវាជាតិទីក្រុងស្អាតត្រូវបានដាក់ចេញ និងអនុវត្តអស់រយៈពេល ១០ ឆ្នាំមកនេះ ឃើញមានគ្រប់ថ្នាក់ខេត្ត-ក្រុងបានយកចិត្តទុកដាក់ពង្រឹងនូវភាពអនាម័យ និងបរិស្ថានមានភាពល្អប្រសើរជាងមុន។ ខ្ញុំមានជំនឿថា ក្នុងករណីរាជរដ្ឋាភិបាលចងក្រងទិវាជាតិទីក្រុងស្អាតទៅជាច្បាប់មួយសម្រាប់អនុវត្ត ឬហៅថា បដិវត្តអនាម័យ នោះនឹងកាន់តែល្អប្រសើរ។ ប្រជាពលរដ្ឋដែលធ្លាប់បោះសំរាមពាសវាលពាសកាល ចាប់ផ្តើមកែលម្អ ដែលបង្កើតខ្នាតគំរូប្រចាំជីវិត មានន័យថា ការរស់នៅមានអនាម័យ និងរស់នៅស្អាត ក្រៅពីមានភាពល្អប្រសើរសម្រាប់ក្រុមគ្រួសារខ្លួនឯង សម្រាប់អ្នករស់នៅក្នុងសហគមន៍ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ ទាក់ទាញការវិនិយោគ ផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមជាតិថែមទៀត”

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) បានទទួលស្គាល់ និងលើកឡើងផងដែរថា តាមរយៈការចូលរួមពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានដោយផ្តើមចេញពីការចេះទុកដាក់សំរាម មានអនាម័យល្អ វានឹងបង្កើតឡើងនូវរូបភាពលំនៅដ្ឋានស្អាត ភូមិស្អាត ទីក្រុងស្អាត មានសោភ័ណភាព និងបរិស្ថានល្អ។
លោកបន្តថា ៖
“លំនៅដ្ឋានស្អាត ភូមិស្អាត ទីក្រុងស្អាត បានផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើន ទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ទាំងសង្គមជាតិ ហើយថែមទាំងអាចទាក់ទាញទេសចរ ការវិនិយោគបន្ថែម ដែលសុទ្ធតែជាផលប្រយោជន៍ដល់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន រួមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































