AMS Economyព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា បង្ហាញពីវឌ្ឍនភាពនៃដំណោះស្រាយអេកូ ប្រកបដោយភាពច្នៃប្រឌិតពីវិស័យសាធារណៈ និងឯកជន
ភ្នំពេញ ៖ ការប្រារព្ធកម្មវិធីដ៏ធំបំផុតមិនធ្លាប់មាននៃការច្នៃប្រឌិតអេកូជាមួយនឹងការចាប់ផ្តើមសប្តាហ៍ថាមពលស្អាតឆ្នាំ២០២២ (CEW22) ដែលរៀបចំដោយ EnergyLab ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយវិស័យសាធារណៈ និងឯកជន ដើម្បីឆ្ពោះទៅការរស់នៅបៃតង។
កម្មវិធីឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២២ នៅទីតាំងផ្សេងៗជុំវិញរាជធានីភ្នំពេញ ដែលនឹងត្រូវរៀបចំដោយដៃគូវិស័យសាធារណៈ និងឯកជនជាង ៣០មកពីវិស័យអេកូថាមពលស្អាត តំណាងរដ្ឋាភិបាល ស្ថានទូត និងអ្នកចូលរួមជាសាធារណៈជនរាប់ម៉ឺននាក់។

លោក ណាថារុន ង៉ោស៊ុន (Natharoun Ngo Son) នាយកប្រចាំប្រទេសនៃអង្គការ EnergyLab បាននិយាយថា
“នេះគឺជាការប្រារព្ធកម្មវិធីលើកទី៥របស់សប្តាហ៍ថាមពលស្អាត។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមជាច្រើនរៀងរាល់ឆ្នាំ ហើយវាអនុញ្ញាតឱ្យយើងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការកសាងទំនាក់ទំនង និងកាត់បន្ថយគម្លាតរវាងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើននៅទូទាំងវិស័យ”
លោកបានបន្តថា ៖
“ប្រទេសកម្ពុជាមានធនធានថាមពលស្អាត ដោយមានសក្តានុពលថាមពលសូឡា និងថាមពលខ្យល់ដែលមានតម្លៃទាប និងអាចប្រើប្រាស់ដើម្បីពង្រឹង និងកាត់បន្ថយឧស្ម័នកាបូនិកក្នុងសេដ្ឋកិច្ចរបស់ខ្លួន បង្កើតការងារបៃតង កាត់បន្ថយតម្លៃអគ្គិសនី និងលើកកម្ពស់ឯករាជ្យភាពថាមពល”
កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដោយមានសុន្ទរកថាបើកពីសំណាក់ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា អ្នកតំណាង យូអិនឌីភី ប្រចាំកម្ពុជា លោកស្រី Alissar Chaker ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក ណាថារុន ង៉ោស៊ុន នាយកប្រចាំប្រទេសនៃអង្គការ EnergyLab។

ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានមានប្រសាសន៍ថា ៖
“អូស្ត្រាលីគឺជាអ្នកផ្តើមមូលនិធិឧបត្ថម្ភនៃសប្តាហ៍ថាមពលស្អាត ហើយប្តេជ្ញាធ្វើការជាមួយកម្ពុជាក្នុងការកសាងវិស័យថាមពលស្អាតឱ្យរឹងមាំ និងបើកទំព័រពាណិជ្ជកម្ម និងការវិនិយោគបៃតង។ សប្តាហ៍ថាមពលស្អាត គឺជាឱកាសដ៏ល្អសម្រាប់អ្នកធ្វើគោលនយោបាយ អ្នកដឹកនាំ សង្គមស៊ីវិល និងអ្នកច្នៃប្រឌិត ដើម្បីរួមគ្នាពិភាក្សាអំពីការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចបៃតង”

ក្នុងរយៈពេល ៧ ថ្ងៃនៃការប្រារព្ធកម្មវិធីដ៏ធំខាងលើនេះ ក៏មានកម្មវីធីជាច្រើនទៀតនៅកន្លែងផ្សេងៗគ្នា រួមទាំងសិក្ខាសាលារបស់និស្សិត និងវគ្គតស៊ូមតិនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ការពិភាក្សាលើប្រធានបទធុរកិច្ចថ្មីប្រកបដោយនិរន្តរភាព នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ការពិភាក្សាពីគោលនយោបាយថាមពលរបស់កម្ពុជា និងការអភិវឌ្ឍន៍ថាមពលស្អាតក្នុងតំបន់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងកម្មវីធីផ្សេងៗទៀត។

ព្រឹត្តការណ៍ឆ្នាំ២០២២ នេះត្រូវបានកំណត់ថាជាព្រឹត្តការណ៍ធំបំផុតប្រៀបធៀបនឹងឆ្នាំមុនៗ ហើយសប្ដាហ៍ថាមពលស្អាតគឺជាកម្មវិធីតែមួយគត់ដែលផ្ដល់វេទិកាលើកតម្កើង និងអបអរសាទរដល់បុគ្គល ក៏ដូចជាក្រុមហ៊ុនឆ្នើម ដែលអនុវត្តដំណោះស្រាយបរិស្ថាន និងតស៊ូមតិក្នុងវិស័យថាមពលនេះ។
គួរជម្រាបផងដែរថា នៅក្នុងឱកាសប្រកាសចាប់ផ្តើមអនុវត្តព្រឹត្តិការណ៍សប្ដាហ៍ថាមពលស្អាត កម្មវិធីក៏បានបង្ហាញមុខ និងប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី (INDIVIDUAL AWARD) ផងដែរ ដែលអាចស្វែងរកវិធីវិជ្ជមាន និងទាក់ទាញ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងបង្កើតការសន្សំថាមពល ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធត្រជាក់ធម្មជាតិផងដែរ។
ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំរូបនេះមានឈ្មោះ ម៉ុច ភក្តី ភេទស្រី ដែលជាម្តាយដ៏មានមោទនភាព និងមានកូន៣នាក់នៅក្នុងបន្ទុក។ អ្នកនាងមកពីស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានចំណូលចិត្តទទួលទានផ្លែទុរេន។ ជាបទពិសោធ អ្នកនាងបានបម្រើការងារនៅជាមួយស្ថាប័ន អេ អឹម ខេ តាំងពីឆ្នាំ២០០៤ ហើយក៏ជាអ្នកដឹកនាំកម្មវិធី អេ អឹម ខេ ថាមពលស្អាតផងដែរ ដែលឈរលើតួនាទីជាមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់របស់នាង។
អ្នកនាងបានដឹកនាំការសាកល្បង EE នៅក្នុងអគារចំនួន ២ នៅកម្រិតទីស្នាក់ការកណ្តាល អេ អឹម ខេ ហើយបានរកឃើញវិធីវិជ្ជមានជាច្រើនក្នុងការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលសហការីរបស់នាង ខណៈពេលដែលការស្វែងរកវិធីវិជ្ជមាន និងទាក់ទាញដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងបង្កើតការសន្សំថាមពល និងការប្រើប្រាស់ប្រព័ន្ធត្រជាក់ធម្មជាតិ។ អ្នកនាងបានគាំទ្រលើការផ្លាស់ប្តូរទៅប្រើប្រាស់អំពូល LED ពេញលេញ និងបានសម្របសម្រួលការសិក្សារយៈពេល ២ សប្តាហ៍ ដើម្បីស្វែងរកឧបករណ៍ប្រើប្រាស់ថាមពលច្រើនបំផុត រួមជាមួយនឹងការបណ្តុះបណ្តាល EE ទៅដល់សហសេវិកចំនួន២០០ នាក់ផ្សេងទៀត។
អ្វីដែលសំខាន់ អ្នកនាង ម៉ុច ភក្តី បានក្លាយជាជនគំរូ ក្នុងការបង្កើតការប្រកួតប្រជែងសន្សំថាមពលនៅទូទាំង អេ អឹម ខេ ១៥០ សាខា ហើយក៏កំពុងបំប្លែងគ្រួសាររបស់នាង រួមទាំងគ្រួសារអ្នកដទៃឱ្យឈានទៅដល់ការអនុវត្ត EE ទាំងអស់គ្នា!
បន្ថែមពីនេះ កម្មវិធីក៏មានការប្រគល់ពានរង្វាន់ដល់ក្រុមហ៊ុនដែលទទួលបានជ័យលាភីប្រចាំឆ្នាំផងដែរ ដែលបានទៅលើក្រុមហ៊ុន SOGE ជាឈ្មោះ និងម៉ាកសញ្ញាដ៏ល្បីនៃឧបករណ៍ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងមានប្រជាប្រិយភាពនៅលើទីផ្សារកម្ពុជា។ SOGE បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ ជាសមាគមមួយដោយផ្តោតតែមួយគត់ដើម្បីបង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា និងបានចុះបញ្ជីនៅឆ្នាំ២០១៣ ដែលធ្វើការលើបច្ចេកវិទ្យាថាមពលព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ អ្នកគ្រប់គ្រងកម្មវិធីអ៊ុត សុខផល្គុនតាមរយៈ៖ phalkun@energylab.asia
ឬចូលទៅកាន់បណ្តាញសង្គមផ្លូវការនៅ៖ https://www.facebook.com/cleanenergyweekcambodia
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































