AMS Economyវត្តមានសម្បុកសត្វត្រដក់តូចជិត ៥០ សម្បុក បានក្លាយជាកំណត់ត្រាខ្ពស់ក្នុងតំបន់ទីជម្រកមេគង្គក្នុងរយៈពេល៤ឆ្នាំចុងក្រោយ
ក្រចេះ ៖ ក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិបានឱ្យដឹងថា សម្បុកសត្វត្រដក់តូចចំនួន ៤៨ សម្បុក ដែលមានវត្តមានដោយបក្សីពេញវ័យចំនួនសរុប ៦៨ ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ ក្លាយជាកំណត់ត្រាខ្ពស់នៃសម្បុកសត្វត្រដក់តូចនៅក្នុងតំបន់ទីជម្រកមេគង្គក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

ការកើនឡើងនៃវត្តមាន និងចំនួនសត្វព្រៃមួយចំនួន ជាកត្តាបង្ហាញអំពីសុវត្ថិភាពកាន់តែប្រសើរឡើងនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលនេះជាលទ្ធផលមួយស្តែងចេញពីកិច្ចខិតខំគ្រប់គ្រង និងការពាររបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធទាំងអស់សំដៅផ្តល់ជម្រកប្រកបដោយសុវត្ថិភាព សម្បូរដោយចំណី និងទឹកគ្រប់គ្រាន់សម្រាប់ការរស់រានរបស់សត្វគ្រប់ប្រភេទ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។

ទាក់ទងនឹងការកើនឡើងនៃសម្បុកសត្វត្រដក់នេះ នេត្រ ភក្ត្រា បានសាទរចំពោះលទ្ធផលនៃការតាមដានសត្វត្រដក់តូចនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ នេះ ដែលចំនួនសម្បុកសត្វនេះបានកើនឡើងពី ២៤ សម្បុក ក្នុងឆ្នាំ២០២១ មកដល់ចំនួន ៤៨សម្បុកក្នុងឆ្នាំ២០២២នេះ។
ឯកឧត្តមថា ៖
“លទ្ធផលនាពេលនេះជាផ្នែកមួយដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WWF ក្នុងកិច្ចសហគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃសំបូរ។ លទ្ធផលដែលបង្ហាញពីការកើនឡើងសម្បុកសត្វត្រដក់តូចនេះ ជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្សជីវចម្រុះ និងសត្វព្រៃ ដែលរំពឹងថាចំនួនសត្វត្រដក់តូចនឹងកើនឡើងនៅក្នុងប្រទេសកម្ពុជា”
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថា និងអង្គការ WWF នាយប់ថ្ងៃទី២១ ខែវិច្ឆិកា បានលើកឡើងថា លទ្ធផលដែលទទួលបាននាពេលនេះ គឺជាកំណត់ត្រានៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយ នៅក្នុងតំបន់ទីជម្រកមេគង្គនេះ។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤ សម្បុក ប៉ុណ្ណោះ ដែលត្រូវបានអ្នកជំនាញកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២១។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវឲ្យបញ្ឈប់ការដាក់អន្ទាក់ និងការបំពុលនានាដែលបង្កផលវិបាកខ្លាំងខ្លាចំពោះការរស់របស់សត្វព្រៃសត្វព្រៃផងដែរ ដោយឯកឧត្តមទទូចដល់អ្នកដែលនិយមបរិភោគសាច់សត្វព្រៃទាំងអស់ឲ្យបញ្ឈប់ការបរិភោគ បញ្ឈប់ការទិញសាច់សត្វព្រៃដើម្បីរួមគ្នាអភិរក្សសត្វព្រៃកម្ពុជាទាំងអស់គ្នា។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ៖
“ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នៃដែនជម្រកសត្វព្រៃសំបូរ បន្តចូលរួមការពារតំបន់ធម្មជាតិ និងអភិរក្សសត្វព្រៃ និងសត្វស្លាបគ្រប់ប្រភេទ ព្រោះធនធានសត្វព្រៃទាំងនេះមានសារៈសំខាន់ចំពោះការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ហើយការកើនឡើងនៃចំនួនសត្វត្រដក់តូច និងសត្វដទៃទៀតជាការលើកកម្ពស់សក្តានុពលវិស័យអេកូទេសចរណ៍សម្រាប់តំបន់”
លទ្ធផលប្រកបដោយការលើកទឹកចិត្តនេះ គឺជាផ្នែកមួយដែលស្តែងចេញពីកិច្ចខិតខំជាចង្កោមនៃការស្រាវជ្រាវ និងតាមដានសត្វស្លាបក្នុងអំឡុងពេលនៃរដូវកាលពងកូនរបស់សត្វស្លាបមាឌធំមួយប្រភេទនេះ ចាប់ពីខែតុលាដល់ខែធ្នូ ដែលអនុវត្តដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអ្នកជំនាញស្រាវជ្រាវសត្វព្រៃរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ព្រមទាំងមានការចូលរួមផងដែរពីសមាជិកសហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់នៃទីជម្រកនោះ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលប្រទេសប៉ែលហ្ស៊ិច និងអង្គការ WWF ប៉ែលហ្ស៊ិច បាននិងកំពុងអនុវត្តកម្មវិធីការពារសម្បុកសត្វស្លាប ដោយឲ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាននៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះរហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី។
កម្មវិធីការពារសម្បុកសត្វស្លាបនេះ ផ្តោតលើប្រភេទសត្វស្លាបមានមាឌធំ រួមមាន សត្វត្រដក់តូច សត្វត្រយ៉ងចង្កំកស សត្វត្រយ៉ងយក្ស និងសត្វត្មាតទាំងបីប្រភេទ។ សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់ចំនួន ៣ ០០០ ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារកត្តារិចរិល និងការបំលែងធម្មជាតិតំបន់ដីសើម។
សូមរំឭកដែរថា សត្វព្រៃកម្រចំនួន ២០ប្រភេទ ត្រូវបានបង្ហាញខ្លួនក្នុងតំបន់ដែនជម្រកសត្វព្រៃនៃខេត្តកោះកុង ដែលទិន្នន័យថ្មីនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចាត់ទុកជាថាជាលទ្ធផលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល ប្រជាជាន និងដៃគូអភិវឌ្ឍ ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ សត្វព្រៃកម្រ ដែលបង្ហាញវត្តមាន ក្នុងជម្រកសត្វព្រៃ នោះរួមមាន សត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត៕ អត្ថបទដោយ ៖ នាង សុគន្ធា
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ ...

ម្លៃប្រេងឆៅបានកើនឡើងជាង ២ ភាគរយនៅថ្ងៃចន្ទនេះ ដោយតម្លៃប្រេង Brent ឡើងដល់ជាង ១០៧ ដុល្លារក្នុងមួយបារ៉ែល ក្រោយភាពតានតឹងនៅម...

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































