AMS Economyរាជរដ្ឋាភិបាលបានបញ្ចេញហិរញ្ញប្បទានជាង ៣៥លានដុល្លារជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (ធនាគារ SME) បានបញ្ចេញឥណទានជាង ៣៥ លានដុល្លារអាមេរិក ស្មើនឹង ២៣.៧២% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារនៃគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ជួយដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ២៦០ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឱ្យកាន់តែមានរស់រវើកឡើងវិញ។
តាមរយៈរបាយការណ៍ពីធនាគារ SME ដែល AMS ទទួលបានកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ២៦០ ដែលទទួលបានហិរញ្ញប្បទានពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៣៥.៥៨ លានដុល្លារអាមេរិក ឬស្មើនឹង ២៣.៧២% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៧% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៦% អាជីវកម្មភោជនីយដ្ឋានមាន ៣៣% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៤% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤៣%។
វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍បានធ្លាក់ចុះជាគំហុកដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អដោយម្ចាស់អាជីវកម្មមួយចំនួនធំបានកាត់បន្ថយ ឬផ្អាក និងឈានដល់ការបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់បាត់បង់ការងារ និងប្រាក់ចំណូល។ ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់ជួយម្ចាស់អាជីវកម្មស្ថិតក្នុងវិស័យនេះ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានសម្ពោធដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍” ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥លានដុល្លារអាមេរិក។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង, ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី, ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច ប៊ី, ធនាគារ សាខម, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី។
ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០០ ០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ដោយរយៈពេលឥណទានរហូតដល់ ៧ ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ។ ឥណទានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុងឆ្នាំ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
របាយការណ៍ ឱ្យដឹងដូច្នេះថា ស័យសេវាកម្ម ជាពិសេសផ្នែកធ្វើដំណើរនិងទេសចរណ៍ មានដំណើរការបានល្អក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួនសរុបនៃការមកដល់របស់ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងដូច្នេះថា
“ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១”
បើតាមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានលើកឡើងថា កម្ពុជារំពឹងថានឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណជាង២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ នៅឆ្នាំ២០២២នេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































