08:25 នាទី | Added: 08.01.2025
«ដាំដុះ» គឺជាឈ្មោះកម្មវិធីទូរស័ព្ទដៃមួយ ដែលជាជំនួយសម្រាប់ការដាំដំណាំចម្រុះរបស់កសិករ។ កម្មវិធីទូរស័ព្ទនេះតាំងពីឆ្នាំ២០១៨មកម្លេះ ដើម្បីទាញប្រយោជន៍បច្ចេកវិទ្យាទំនើបក្នុងការចូលរួមអភិវឌ្ឍន៍ជីវភាពរបស់បងប្អូនប្រជាកសិករអោយកាន់តែប្រសើរ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។