07:19 នាទី | Added: 15.01.2025
ចកអាសូឡា គឺជារុក្ខជាតិដែលគេអាចប្រើជាចំណីសត្វជាច្រើនប្រភេទដូចជា មាន់ ទា ខ្យង ត្រី កង្កែប និងបក្សីជាដើម។ រុក្ខជាតិប្រភេទនេះក៏ងាយស្រួលក្នុងការដាំដុះផងដែរ។ ដោយមានកសិដ្ឋានចិញ្ចឹមសត្វជាច្រើនប្រភេទ លោក ជឿន ភារុន បានដាំចកអាសូឡា ដើម្បីធ្វើជាចំណីសត្វទាំងនោះ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។