07:11 នាទី | Added: 26.02.2025
នៅក្នុងស្រុក គេច្រើនឃើញមានការកែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ប៉ុន្តែគេកម្រឃើញមានការកែច្នៃប្លាស្ទិកឱ្យទៅជាវត្ថុធាតុដើមវិញណាស់។ សិប្បកម្មលឹម វណ្ណី បានប្រមូលទិញសំណល់ប្លាស្ទិកគ្រប់ប្រភេទ យកទៅកិនចេញជាគ្រាប់ប្លាស្ទិកល្អិតៗ សម្រាប់លក់ទៅឱ្យសិប្បកម្មផ្សេងដែលមានតម្រូវការផលិតសម្ភារៈធ្វើពីប្លាស្ទិក។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។