07:59 នាទី | Added: 29.01.2025
Repot.Derm គឺជាឈ្មោះអាជីវកម្មលក់រុក្ខជាតិតាំងលម្អមួយ ខុសពីអាជីវកម្មលក់រុក្ខជាតិផ្សេងៗដែលចំណាយដើមទុនច្រើនទៅលើការទិញដី ដើម្បីបានទីធ្លាដាំដុះ ម្ចាស់អាជីវកម្មRepot.Derm ប្រើប្រាស់ទីធ្លាដែលខ្លួនមានសម្រាប់ស្តុកទុករុក្ខជាតិ និងលក់រុក្ខជាតិទាំងនោះតាមអនឡាញ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។