08:11 នាទី | Added: 22.01.2025
អាជីវកម្មផលិតសៀង ជាអាជីវកម្មចំណាស់មួយ ដែលគិតមកដល់ពេលនេះ មិនសូវជាមានអ្នកធ្វើនោះទេ។ ប៉ុន្តែយ៉ាងណា គ្រួសារមួយនៅក្នុងខេត្តត្បូងឃ្មុំ បានរក្សានូវរបរប្រពៃណីនេះបន្តពីដូនតាមក ដោយបានប្រែក្លាយទៅជាអាជីវកម្មស្តង់ដារមួយ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។