07:47 នាទី | Added: 14.05.2025
សំបកកង់ម៉ូតូចាស់ៗ ដែលបោះចោលពាសវាលពាសកាល ត្រូវបានបុរសម្នាក់ប្រមូលយកមកកាត់ ផ្គុំចេញជារូបសត្វផ្សេងៗដូចជា ពស់ ដំរី គីងកុង និងស្វាជាដើម សម្រាប់លក់ទៅឱ្យរមណីយដ្ឋានក្នុងស្រុក ដែលមានតម្រូវការតុបតែងទីធ្លារបស់ខ្លួន។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។