08:43 នាទី | Added: 12.02.2025
ដោយមានដើមទុនតិចតួចមិនមានលទ្ធភាពបើកហាងកាហ្វេបាន លោក តេង ដែលជាអតីតសិក្ខាកាមសិក្សាជំនាញឆុងកាហ្វេ បានចាប់ផ្ដើមអាជីវកម្មលក់កាហ្វេរបស់ខ្លួនជាមួយនឹងម៉ូតូមួយគ្រឿង។ ថ្វីត្បិតថាត្រូវមានភាពបត់បែនបន្តិចប៉ុន្តែអាជីវកម្មរបស់លោកបានទទួលការគាំទ្រគួរសម។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។