06:37 នាទី | Added: 19.02.2025
ត្រឡោកដូងដែលជាកាកសំណល់មិនមានតម្លៃអ្វីសោះនោះ ត្រូវបានលោក ផុន ភាន់ រើសយកមកកែច្នៃទៅជាវត្ថុតាំងលម្អ និងសម្ភារៈប្រើប្រាស់ស្អាតៗជាច្រើន។ ដោយមានជំនាញឆ្លាក់រូបខ្លះផង ម្ចាស់អាជីវកម្មរូបនេះបានធ្លាក់ជារចនាបថប្លែកៗនៅលើត្រឡោកដូង ទៅតាមការកម្មង់ទិញរបស់ភ្ញៀវ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។