07:00 នាទី | Added: 12.03.2025
លោក អេង ផេង គឺជាម្ចាស់អាជីវកម្មផលិតទូភ្ញាស់កូនមាន់នៅរាជធានីភ្នំពេញ ដោយប្រើប្រាស់វត្ថុធាតុដើមដែលគេបោះចោល។ ក្ដាបែកបាក់ ផ្ទាំងពាណិជ្ជកម្មដែលគេបោះចោល ត្រូវបានលោកប្រមូលយកមកផ្សារធ្វើជាជញ្ជាំងទូភ្ញាស់របស់លោក។ ថ្វីត្បិតថាអាជីវកម្មនេះមានលក្ខណៈតូចតាច ប៉ុន្តែលោកទទួលបានការគាំទ្រគួសមពីកសិករក្នុងស្រុក។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។