07:26 នាទី | Added: 19.03.2025
ប្រេងរិតស្លឹកម្លូ ជាប្រេងរឺតបំបាត់ការឈឺចាប់បែបវេជ្ជសាស្ត្រ ដែលផលិតដោយឱសថការីមួយរូប។ ការបង្កើតប្រេងរិតបំបាត់ការឈឺចាប់នេះ ក៏ដោយសារតែឱសថការីរូបនោះចង់កាត់បន្ថយការប្រើប្រាស់ថ្នាំលេបបំបាត់ការឈឺចាប់ ដែលវាអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ មួយផ្នែកទៀតអ្នកស្រីក៏ចង់ផ្សព្វផ្សាយពីគុណប្រយោជន៍របស់ស្លឹកម្លូដែលមិនសូវជាមានអ្នកដឹង។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។