08:35 នាទី | Added: 05.03.2025
រស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែលោក ប៊ុន ធឿន ដែលមានចំណង់ចំណូលចិត្តក្នុងការដាំដុះ បានកែច្នៃទីធ្លាដែលមាននៅជុំវិញ និងលើដំបូលផ្ទះ ដើម្បីដាំដំណាំចម្រុះសម្រាប់បរិភោគក្នុងគ្រួសារ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។