07:06 នាទី | Added: 19.03.2025
Eco Bin ជាអាជីវកម្មក្នុងស្រុកមួយដែលប្រមូលទិញសំបកកង់ឡានចាស់ៗមកច្នៃជាធុងសំរាម។ បច្ចុបន្ន សិប្បកម្មមួយនេះបានដើរតួជាអ្នកជួយសម្អាតសំណល់រឹងពីបរិស្ថានបានមួយផ្នែក ព្រមទាំងបានបង្កើតការងារដល់ប្រជាជនក្នុងតំបន់ផងដែរ។

2025 | ចាក់ផ្សាយជារៀងរាល់ថ្ងៃពុធ វេលាម៉ោង ១០ព្រឹក
ធនធានស្រុកយើងគឺជាកម្មវិធីមួយដែលបំផុសគំនិតប្រជាជនកម្ពុជា ជាពិសេសកសិករឱ្យចេះទាញយកប្រយោជន៍ពីធនធាននៅជុំវិញខ្លួនមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីធនធានស្រុកយើងបានចម្រាញ់យកអាជីវកម្ម និងការកែច្នៃចំនួន២០ផ្សេងៗគ្នា មកចាក់បញ្ចាំងជូនទស្សនិកជន ផ្ដល់ភាពជាគំរូ ភ្ជាប់មកជាមួយនឹងវិធីសាស្ត្រឆ្លាតវៃក្នុងការកែច្នៃធនធានដែលមានស្រាប់ ឱ្យទៅជាធនធានដែលមានតម្លៃ រហូតដល់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទៀតផង។